Postdoctoral Scholarships for Cambodian Students

Thursday, May 24, 2012
The National Research Foundation of Korea will offer postdoctoral fellowships and scholarships to Cambodian students who wish to carry out their post-doctoral research for Natural Science and Engineering in Korea.


ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ជូន​ដំណឹង​ថា​ សម្រាប់​ឆ្នាំ២០១២នេះ មូលនិធិ​ជាតិ​សម្រាប់​ការស្រាវជ្រាវ​នៃ​សាធារណ​រដ្ឋ​កូរ៉េ​ (National​ Research Foundation of Korea) នឹង​ផ្ដល់​អាហារូបករណ៍​មួយ​ចំនួន​ដល់​អ្នក​ស្រាវជ្រាវ​មក​ពី​បណ្ដា​ប្រទេស​នានា​ចំនួន ៣៧ រួម​ទាំង​​កម្ពុជា​ផង​ ដើម្បី​ទៅ​ធ្វើការ​ស្រាវជ្រាវ​​ថ្នាក់​ក្រោយ​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​ធម្មជាតិ និង​វិស្វកម្ម រយៈពេល​ពី ៦-១២ ខែ​ នៅ​សាធារណ​រដ្ឋ​កូរ៉េ ។​

ភាគី​កូរ៉េ​នឹង​ទទួល​បន្ទុក​លើ​ការ​ចំណាយ​ថ្លៃ​សំបុត្រ​យន្តហោះ ទៅ-មក ការ​ធានា​រ៉ាប់រង​សុខភាព និង​ប្រាក់​ឧបត្ថម្ភ​ ប្រចាំ​ខែ​សម្រាប់​ការ​រស់​នៅ​ចំនួន ២០០០.០០០វ៉ុន ។

Post a Comment